|
|
ក្លឹប FC Barcelona បានយកឈ្នះក្រុមភ្ញៀវ Athletic Bilbao យ៉ាងចាស់ដៃដោយលទ្ធផល ៤-០ កាលពីយប់មិញក្រុមខ័ណ្ឌ La Liga ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធចំណូលថ្មី Aubameyang ដែលខ្ចីជើងពីក្រុមកាំភ្លើងធំ Arsenal ធ្វើបានយ៉ាងល្អកាលពីយប់មិញដោយគេជាអ្នករកគ្រាប់បាល់បើកឆាក ក្នុងតង់ទី១ នាទី ៣៧ ។
Aubameyang រកបាន ៥គ្រាប់ក្នុង ៣ប្រកួតចុងក្រោយអោយ Barcelona ដែលជាស្ថិតិមួយដ៏ល្អសម្រាប់រូបគេ ។ ចំណែកឯ ៣គ្រាប់ទៀត រកបានដោយ Ousmane Dembele,Luuk de Jong និង Memphis Depay ។
ជ័យជំនះកាលពីយប់មិញធ្វើអោយ Barcelona ឈរលេខ ៤ បណ្តោះអាសន្ន មាន ៤៥ពិន្ទុ ក្នុងតារាង La Liga តាមពីក្រោយដោយ Atletico Madrid មាន ៤៥ពិន្ទុដូចគ្នា តែ Barcelona នៅសល់ ១ប្រកួតក្នុងដៃ ៕
ប្រភព : BBC Sports
LIGUE 1 Qualification REIMS VS METZ Match Date 30/05/2025 Time 01:30 ...
ខ្សែបម្រើ Thomas Partey របស់ក្លឹប Arsenal បានយល់ព្រមដោយពាក្យសំដីក្នុងការបន្តស្នាក់នៅក្នុងកីឡដ្ឋាន Emirates ដោយនៅសល់តែព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះដែលត្រូវបញ្ចប់មុនពេលកិច្ចព្រមព្រៀងក្លាយជាផ្លូវការ។...
Salzburg បានធានាការចុះហត្ថលេខាលើខ្សែបម្រើឆ្វេង Frans Kratzig របស់ Bayern Munich ដូចដែលបានបញ្ជាក់ដោយគេហទំព័រផ្លូវការរបស់ក្លឹបអូទ្រីស។...
ខ្សែប្រយុទ្ធ Cody Gakpo របស់ Liverpool អាចចាកចេញពី Anfield នៅរដូវក្តៅនេះ ប្រសិនបើការផ្តល់ជូនដ៏សមរម្យមួយមកដល់ ដោយមាន Bayern Munich ក្នុងចំណោមភាគីដែលចាប់អារម្មណ៍ នេះបើយោងតាមអ្នកកាសែត Sky Sport លោក Florian Plettenberg ។...
កីឡាករមួយចំនួនបានអវត្តមាន ដោយសារមានបញ្ហារបួសអំឡុងការប្រកួតក្នុងក្លិបរបស់ពួកគេ និងបញ្ហាជាប់កាតក្រហមកាលពីប្រកួតមិត្តភាពអន្តរជាតិកន្លងទៅ។...