|
|
អតីតគ្រូបង្គោលក្លឹប Paris Saint Germain លោក Mauricio Pochettino បានបង្ហើបថា ខ្សែប្រយុទ្ធ Kylian Mbappe មិនមែនជាអ្នកបណ្ដេញលោកចេញពីតំណែងគ្រូបង្គោលក្លឹបឡើយ។
លោក Pochettino បាននិយាយថា៖ អ្វីដែលខ្ញុំគិតនោះគឺថា PSG ធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើយ៉ាងណាឲ្យ Mbappe នៅក្លឹបនេះ ហើយខ្ញុំក៏ឯកភាពរឿងហ្នឹងផងដែរ។ គេជាចំណោមកីឡាករដ៏ល្អបំផុតមួយរូបក្នុងពិភពលោកសព្វថ្ងៃនេះ ហើយខ្ញុំក៏ធ្លាប់គិតផងដែរថា PSG មានធនធានគ្រប់សព្វដែលបញ្ចុះបញ្ចូលគេឲ្យបន្តនៅទីនេះ ។
លោកបន្ថែមទៀតថា៖ ខ្ញុំមិនគិតថា Mbappe ជាអ្នករៀបចំគម្រោងផែនការថ្មីរបស់ក្លឹបសម្រាប់រដូវកាលថ្មីនេះនោះទេ ឬក៏បណ្ដេញខ្ញុំចេញពីតំណែងគ្រូបង្គោលនោះទេ ៕
ប្រភព៖ The Sun
EUROPA LEAGUE TOTTENHAM VS MAN UNITED Match Date 22/05/2025 Time 02:00 ...
ខ្ញុំមានមោទកភាពណាស់ ដែលទទួលបានពានរង្វាន់មួយនេះសម្រាប់ខ្លួនឯង ប៉ុន្តែខ្ញុំក៏ចង់ចែករំលែកវាទៅកាន់មិត្តរួមក្រុមខ្ញុំផងដែរ។...
Olympiacos បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើប្រយុទ្ធ Remy Cabella ពី Lille។...
ប្រធានក្លឹប Barcelona បានបញ្ជាក់រឿងនេះនៅពេលគាត់បាននិយាយថា យើងនឹងរកបាន 950 លានអឺរ៉ូ នៅរដូវកាលនេះ ហើយរដូវកាលក្រោយយើងនឹងចំណាយច្រើនជាង 1 ពាន់លានអឺរ៉ូ ។...
Marca បង្ហើបថា Real Madrid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Nico Williams ពី Athletic Bilbao ។...