|
|
ក្លឹបបិសាចក្រហម Manchester United បានប្រកួតឈ្នះក្លឹប Crystal Palace ក្នុងលទ្ធផល ៣-១ ក្នុងប្រកួតមិត្តភាព Pre Season នៅទីលាន Melbourne Cricket Ground នៅឯប្រទេសអូស្ត្រាលីកាលពីម្សិលមិញ។
Man Utd បានស៊ុតចូលមុន ៣គ្រាប់ ដោយខ្សែប្រយុទ្ធ Anthony Martial នៅនាទីទី១៧ ខ្សែប្រយុទ្ធ Marcus Rashford នៅនាទីទី៤៨ និងខ្សែប្រយុទ្ធ Jadon Sancho នៅនាទីទី៥៩ ក្រោយខាង Crystal Palace ក៏វាយបកវិញបាន ១គ្រាប់ដោយ ខ្សែការពារ Joel Ward នៅនាទីទី៧៤។
គួរបញ្ជាក់ថានេះជាប្រកួតមិត្តភាព Pre Season លើកទី៣ របស់ Man Utd ដោយក្លឹបនេះបានយកឈ្នះទាំង៣លើកជាប់គ្នាតែម្ដង ដោយកាលពីប្រកួតលើកទី១ Man Utd បានយកឈ្នះ Liverpool ៤-០ និងប្រកួតលើកទី២ Man Utd បានយកឈ្នះ Melbourne Victory ៤-១៕
ប្រភព ៖ BBC Sport
SERIE A AC MILAN VS MONZA Match Date 25/05/2025 Time 01:45 ...
SERIE A BOLOGNA VS GENOA Match Date 24/05/2025 Time 23:00 ...
LA LIGA REAL MADRID VS REAL SOCIEDAD Match Date 24/05/2025 Time 21:15 ...
SSC Napoli ទទួលបានពានរង្វាន់ Serie A ជាលើកទីបួនរបស់ពួកគេក្នុងប្រវត្តិសាស្ត្រក្លឹបជាមួយនឹងជ័យជម្នះយ៉ាងដាច់អហង្ការលើក្រុម Cagliari ក្នុងលទ្ធផល 2-0 នៅកីឡដ្ឋាន Stadio Diego Armando Maradona កាលពីយប់ថ្ងៃសុក្រ។ ជ័យជម្នះនេះបានជំរុញឱ្យពួកគេឡើងដល់កំពូលតារាងដោយទម្លាក់ក្រុម Inter Milan ដែលបានឈ្នះការប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Como ប៉ុន្តែបានធ្លាក់ត្រឹមតែមួយពិន្ទុ។...
របាយការណ៍ Florian Plettenberg រាយការណ៍ថា Chelsea កំពុងស្វែងរកការធានាអនាគតយូរអង្វែងរបស់ Moises Caicedo ជាមួយនឹងផែនការផ្តល់ជូនខ្សែបម្រើអេក្វាឌ័របន្តកិច្ចសន្យាឱ្យលើសពីឆ្នាំ 2031 ។...