|
|
ខ្សែស្លាប Anthony Elanga បានបង្ហើបពីគ្រាប់បាល់ដែលគេពេញចិត្តបំផុតនៅ Manchester United គឺគ្រាប់ក្នុងប្រកួតតទល់នឹង Accrington Stanley ក្នុងប្រកួតពាន Papa John ក្នុងឆ្នាំ២០២០ កាលពីគេនៅលេងឲ្យក្រុម U21 របស់ Man Utd នេះ។
Elanga បាននិយាយថា៖ ខ្ញុំជ្រើសរើសយកនៅពេលខ្ញុំលេងតទល់នឹង ក្លឹប Accrington Stanley ក្នុងប្រកួតពាន Papa John។ នៅពេលហ្នឹងខ្ញុំស៊ុតចូលគ្រាប់បាល់ស្អាតជាងគេដោយខ្លួនឯងតែម្ដង ។ គួរបញ្ជាក់ថា Elanga ជាកីឡាករដែលបណ្ដុះបណ្ដាលដោយ Man Utd ដោយគេផ្លាស់មកលេងឲ្យក្លឹបនេះតាំងពីក្រុមថ្នាលនៅឆ្នាំ២០១៤ រួចក៏ផ្លាស់មកក្រុម U21 នៅឆ្នាំ២០១៩ បន្ទាប់មកក៏ផ្លាស់មកក្រុមឈុតធំនៅរដូវកាលឆ្នាំ២០២០/២១ និងបានបង្ហាញសមត្ថភាពយ៉ាងល្អជាពិសេសកាលពីរដូវកាលមុន៕
ប្រភព ៖ Sky Sport
PREMIER LEAGUE BRIGHTON VS LIVERPOOL 20/05/2025 02:00 ...
Lamine Yamal បានស៊ុតបញ្ចូលទីសម្រាប់ការប្រកួតទីបីជាប់ៗគ្នា។...
Julian Alvarez បានស៊ុតបញ្ចូលទីគ្រាប់ទី 28 របស់គាត់ក្នុងរដូវកាលដំបូងរបស់គាត់សម្រាប់ Atletico Madrid។...
នេះគឺជាការប្រកួតចុងក្រោយសម្រាប់ Cambodian Premier League នៅរដូវកាលនេះ ប៉ុន្តែវាមិនមែនជាការប្រកួតចុងក្រោយជាមួយ Preah Khan Reach Svay Rieng នោះទេ។...
សារព័ត៌មាន Tuttomercatoweb បាននិយាយថា Inter Milan ចាប់អារម្មណ៍លើការផ្លាស់ប្តូរដែលអាចមានដើម្បីចុះហត្ថលេខាលើ Joshua Zirkzee ពី Man United នៅរដូវក្តៅ។...