|
|
បន្ទាប់ពីមានការវាយប្រហារលើអ៊ុយក្រែនពីសំណាក់រុស្ស៊ីមានបណ្តាប្រទេសជាច្រើនបានចេញមុខប្រតិកម្ម រួមទាំងកីឡាករនិងក្លឹបមួយចំនួនផងដែរ ។ មកដល់ពេលនេះមានបីប្រទេសហើយដែលទាមទារអោយដកសិទ្ធរុស្ស៊ីចេញពីការធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួត play-off World Cup ។ ៣ប្រទេសនោះរួមមាន ប៉ូឡូញ ស៊ុយអែត និង សាធារណរដ្ឋឆែក ។
គួរបញ្ជាក់ថា ៣ប្រទេសនេះនិងត្រូវធ្វើការជម្រុះជាមួយ រុស្ស៊ីដើម្បីចម្រាញ់យកមួយក្រុមទៅលេងនៅជុំផ្ដាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតារ ។ ក្រុមណាដែលឈ្នះក្នុងការប្រកួតនេះ នឹងឡើងទៅជួបអ្នកឈ្នះរវាង ស៊ុយអែត និងឆែក ហើយអ្នកឈ្នះចុងក្រោយ ធានាបានចូលរួមការប្រកួតនៅកាតារតែម្ដង។
ទោះជាយ៉ាងណាសកម្មភាពនៃការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន បានធ្វើឱ្យប្រទេសទាំងបីដែល ស្ថិតនៅក្នុងពូលនៃវគ្គជម្រុះជាមួយរុស្ស៊ី ធ្វើពហិការមិនចូលរួមការប្រកួតនៅប្រទេសនេះឡើយ៕
ប្រភព: Live Score
PREMIER LEAGUE TOTTENHAM VS NOTTINGHAM ...
Barcelona នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Jonathan Tah លើការផ្ទេរដោយឥតគិតថ្លៃ នេះបើយោងតាម Fichajes ។ ខ្សែការពារកណ្តាលរបស់ Bayer Leverkusen ផុតកុងត្រានៅរដូវក្តៅនេះ ហើយបានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់គាត់ទេ។...
Real Madrid បានបន្តកិច្ចសន្យាការងាររបស់ខ្សែការពារកណ្តាល Raul Asencio របស់ក្រុម។...
Wojciech Szczesny នឹងបន្តស្នាក់នៅក្លឹប Barcelona ដោយចុះកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំ នេះបើយោងតាម Fabrizio Romano ។...