|
|
Paul Ince អតីតអ្នកចាត់ការនិងកីឡាកររបស់បិសាចក្រហម Manchester United ប្រាប់អោយក្លឹបនាំយកកខ្សែបម្រើម្នាក់មកជំនួស Fred ប្រសិនបើចង់ឲ្យទម្រង់លេងល្អប្រសើរឡើងវិញ ។
គួរបញ្ជាក់ថាទម្រង់លេង Manchester United មួយរយះចុងក្រោយនេះហាក់មានការធ្លាក់ចុះ និងទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។ ស្របពេលដែលក្លឹបចង់បានកីឡាករចំណូថ្មីដូចជា Declan Rice របស់ញញួរដែក West Ham តែដោយសារតម្លៃខ្លួនរបស់គេខ្ពស់ពេក ។
លោក Ince បានផ្តល់យោបល់ថាអោយមើលខ្សែបម្រើ Bissouma របស់ក្លឹប Brighton ដែលមានតម្លៃត្រឹមតែជាង ៤០លានផោន តែគេមានសមត្ថភាពអាចធ្វើអោយតំបន់បម្រើរបស់ Manutd កាន់តែមានភាពប្រសើរឡើង ៕
ប្រភព : Metro
PREMIER LEAGUE TOTTENHAM VS NOTTINGHAM ...
Barcelona នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Jonathan Tah លើការផ្ទេរដោយឥតគិតថ្លៃ នេះបើយោងតាម Fichajes ។ ខ្សែការពារកណ្តាលរបស់ Bayer Leverkusen ផុតកុងត្រានៅរដូវក្តៅនេះ ហើយបានសម្រេចចិត្តមិនបន្តកិច្ចសន្យារបស់គាត់ទេ។...
Real Madrid បានបន្តកិច្ចសន្យាការងាររបស់ខ្សែការពារកណ្តាល Raul Asencio របស់ក្រុម។...
Wojciech Szczesny នឹងបន្តស្នាក់នៅក្លឹប Barcelona ដោយចុះកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំ នេះបើយោងតាម Fabrizio Romano ។...