|
|
ពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី4 ឆ្នាំ2024 នេះនឹងចាប់ផ្ដើមការប្រកួតជាផ្លូវការនៅចុងខែសីហានេះហើយ ខណៈក្រុមទាំង12ត្រៀមខ្លួនជាស្រេចដើម្បីប្រជែងគ្នា។
ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាកំពូលៗរួមមានឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម សាយ សំអាល់ បានអញ្ជើញជាអធិបតីភាពក្នុងថ្ងៃប្រកាសបើកការប្រកួតកាលល្ងាចថ្ងៃទី16 ខែសីហា ឆ្នាំ2024។ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកទឹកចិត្តកីឡាករតំណាងវិទ្យាល័យទាំង12ឲ្យខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតអស់ពីសមត្ថភាពដើម្បីឈានទៅដណ្ដើមជើងឯកសម្រាប់រដូវកាលថ្មីដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្ដមថ្លែងអំណរគុណដល់វិស័យឯកជនពិសេស AIA ដែលបន្តចូលរួមសហការឧបត្ថម្ភជាមួយ ស.ស.យ.ក រៀបចំនូវពានរង្វាន់បាល់ទាត់នេះជាបន្តបន្ទាប់។ សង្ឃឹមថាវិស័យឯកជនផ្សេងៗទៀតងាកមកចូលរួមលើវិស័យកីឡានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
បញ្ជាក់ដែរថា ពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី៤ នេះឡើងកាលពីថ្ងៃទី16 ខែសីហា ឆ្នាំ2024 នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ ការប្រកួតនេះនឹងចាប់ផ្ដើមនៅចុងខែសីហា ឆ្នាំ2024 ដោយមានក្រុមចំនួន12វិទ្យាល័យចូលរួម និងប្រកួតរៀងរាល់ថ្ងៃពុធ-ព្រហស្បតិ៍ វេលាម៉ោង 3កន្លះនៅទីលានចំនួន3 វិទ្យាល័យជ្រោយចង្វា វិទ្យាល័យបឹងត្របែក និងវិទ្យាល័យច្បារអំពៅ។
Ferland Mendy ត្រូវបានប្តូរចេញបន្ទាប់ពីលេងបានត្រឹមតែ 10 នាទីក្នុងការប្រកួតរវាងក្រុម Real Madrid និង Barcelona ។...
Liverpool ជឿជាក់ថាខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa អាចជាជម្រើសដ៏ល្អសម្រាប់ផែនការរបស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ នេះបើតាមការអះអាងរបស់ Football Insider ។...
Fabrizio Romano អះអាងថា Arsenal នឹងអនុញ្ញាតឱ្យ Jorginho ចាកចេញពីក្លឹបដើម្បីក្លាយជាភ្នាក់ងារឥតគិតថ្លៃនៅរដូវក្តៅ។...
អាជ្ញាកណ្តាល Ricardo de Burgos Bengoetxea បានបង្ហាញកាតក្រហមដល់កីឡាករ Real Madrid បីនាក់សម្រាប់អាកប្បកិរិយារបស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ។...
COPA DEL REY BARCELONA VS REAL MADRID ...