|
|
ថ្ងៃនេះក្របខ័ណ្ឌ Premier League បានធ្វើការប្រកាសជាផ្លូវការនូវកីឡាករ ៨រូប ដែលអាចឈ្នះពានគ្រាប់បាល់ឆ្នើមប្រចាំខែមីនា ។ គួរបញ្ជាក់ថាបេក្ខជនដែលជាប់ក្នុងបញ្ជីនេះ ជាកីឡាករដែលរកបានគ្រាប់បាល់ល្អជាងគេនៅក្នុងខែមីនានេះ ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ៨រូបដែលនិងអាចឈ្នះគ្រាប់បាល់ឆ្នើម ៖
◼ ខ្សែប្រយុទ្ធ Cristiano Ronaldo មកពីក្លឹប Manchester United
◼ ខ្សែការពារ Reece James មកពីក្លឹប Chelsea
◼ ខ្សែការពារ Timothy Castagne មកពីក្លឹប Leicester City
◼ ខ្សែប្រយុទ្ធ Gabriel Martinelli មកពីក្លឹប Arsenal
◼ ខ្សែបម្រើ Bruno Guimaraes មកពីក្លឹប Newcastle United
◼ ខ្សែប្រយុទ្ធ Cucho Hernandez មកពីក្លឹប Watford
◼ ខ្សែបម្រើ Kai Havertz មកពីក្លឹប Chelsea
◼ ខ្សែបម្រើ Ruben Neves មកពីក្លឹប Wolves
សម្រាប់លទ្ធផលអ្នកឈ្នះពានខាងលើនឹងត្រូវប្រកាសនៅសប្ដាហ៍ក្រោយ ដោយរង់ចាំការបោះឆ្នោតពីអ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់ប្រចាំ Premier League ជាមុនសិន ៕
ប្រភព ៖ Premier League
Real Madrid បានបន្តកិច្ចសន្យាការងាររបស់ខ្សែការពារកណ្តាល Raul Asencio របស់ក្រុម។...
Wojciech Szczesny នឹងបន្តស្នាក់នៅក្លឹប Barcelona ដោយចុះកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំ នេះបើយោងតាម Fabrizio Romano ។...
TransferFeed រាយការណ៍ថា ខ្សែបម្រើស្លាបរបស់ Chelsea របស់ទីក្រុងឡុងដ៍ កីឡាករ Mykhailo Mudryk ដែលត្រូវបានផ្អាកពីកីឡាបាល់ទាត់ជាបណ្ដោះអាសន្ន ដោយសាររឿងអាស្រូវគ្រឿងញៀន អាចបន្តអាជីពនៅក្លឹបទួរគី Fenerbahce នេះបើយោងតាមការរាយការណ៍ TransferFeed ។...
LA LIGA REAL MADRID VS ATHLETIC CLUB ...