|
|
ក្រុមបាល់ទាត់រុស្សីផ្នែកស្ត្រី ត្រូវបានហាមមិនឲ្យប្រកួតក្នុងពានរង្វាន់បាល់ទាត់ Euro ២០២២ ខណៈក្លឹបរបស់រុស្សីទាំងអស់ត្រូវជាប់បម្រាមមិនអាចលេងគ្រប់ការប្រកួតរបស់ UEFA នៅរដូវកាលក្រោយ ។
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសថា ការដេញថ្លៃរបស់រុស្សីធ្វើជាម្ចាស់ផ្ទះ Euro ២០២៨ ឬ Euro ២០៣២ ពេលនេះគឺគ្មានសិទ្ធិទេ។ការដាក់ទណ្ឌកម្មទាំងនេះកើតឡើង ដោយសារតែការបន្តឈ្លានពានរបស់រុស្សីលើប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថាកាលពីម្សិលមិញ UEFA ប្រកាសថាក្រុមបាល់ទាត់ផ្នែកនារីមកពីប្រទេសព័រទុយហ្គាល់ដែលចាញ់រុស្សីនៅវគ្គជម្រុះនឹងជំនួសកន្លែងរបស់ពួកគេនៅ Euro ២០២២ ដែលនឹងត្រូវលេងនៅខែកក្កដា។ ក្រុមបាល់ទាត់ស្ត្រីរបស់រុស្សីក៏នឹងមិនអាចប្រកួតក្នុងវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup ២០២៣ ផងដែរ ខណៈក្រុមបុរសត្រូវហាមមិនឲ្យលេងពាន Nations League រដូវកាល២០២២-២៣ ថែមទៀតផង ៕
ប្រភព ៖ Dailymail
LA LIGA BARCELONA VS REAL MADRID ...
PREMIER LEAGUE LIVERPOOL VS ARSENAL ...
PREMIER LEAGUE NEWCASTLE VS CHELSEA ...
យោងតាម Matteo Moretto Napoli បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ។...
យោងតាម Football Insider Man United សង្ឃឹមថានឹងលក់ Antony នៅរដូវក្តៅក្នុងតម្លៃរហូតដល់ ₤30m ។...