|
|
ខ្សែបម្រើ Paul Pogba ត្រូវបានក្លឹបសេះបង្កង់ Juventus ប្រកាសកាលពីម្សិលមិញថា គេនឹងអវត្តមាននៅក្នុងការប្រកួតមិត្តភាព Pre Season តទល់នឹងក្លឹបអ្នកមានបុណ្យ Barcelona ។
មូលហេតុនៃអវត្តមាននេះគឺដោយសារ Pogba ត្រូវបានរកឃើញថាមានបញ្ហារបួសជង្គង់ ដែលខាង Juventus កំពុងធ្វើការពិនិត្យឲ្យដិតដល់បន្ថែមទៀតដើម្បីដឹងពីបញ្ហារបួសនេះឲ្យច្បាស់លាស់។
បើតាមប្រភពជាច្រើនបញ្ជាក់ថា គេត្រូវការរយៈពេល២ខែឯណោះ ដើម្បីព្យាបាលឲ្យជាសះស្បើយ។ គួរបញ្ជាក់ថា Pogba ទើបផ្លាស់មក Juventus វិញដោយគ្មានតម្លៃខ្លូន ក្រោយចប់កុងត្រាជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅរដូវកាលឆ្នាំ២០២១/២២ កន្លងទៅនេះ៕
ប្រភព៖ Sky Sport
Real Madrid បានបន្តកិច្ចសន្យាការងាររបស់ខ្សែការពារកណ្តាល Raul Asencio របស់ក្រុម។...
Wojciech Szczesny នឹងបន្តស្នាក់នៅក្លឹប Barcelona ដោយចុះកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំ នេះបើយោងតាម Fabrizio Romano ។...
TransferFeed រាយការណ៍ថា ខ្សែបម្រើស្លាបរបស់ Chelsea របស់ទីក្រុងឡុងដ៍ កីឡាករ Mykhailo Mudryk ដែលត្រូវបានផ្អាកពីកីឡាបាល់ទាត់ជាបណ្ដោះអាសន្ន ដោយសាររឿងអាស្រូវគ្រឿងញៀន អាចបន្តអាជីពនៅក្លឹបទួរគី Fenerbahce នេះបើយោងតាមការរាយការណ៍ TransferFeed ។...
LA LIGA REAL MADRID VS ATHLETIC CLUB ...