|
|
គ្មានកីឡាករ Real Madrid ណាស៊ុតបញ្ចូលទីបាន Hat-trick ក្នុងតង់ទីមួយក្នុង El Clasico ក្នុងរយៈពេល 60 ឆ្នាំចុងក្រោយនេះទេ។ Karim Benzema Cristiano Ronaldo និង Ronaldo Nazario សុទ្ធតែបរាជ័យក្នុងការធ្វើវា។ មានតែ Vinicius Jr មួយតែប៉ណ្ណោះដែលអាចធ្វើបាន។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានធ្វើអោយអ្នកគាំទ្ររបស់ Barcelona ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អត់សប្បាយចិត្តពេលដែលគាត់បានស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងតង់ទីមួយដើម្បីជួយក្រុម Los Blancos បំបាក់គូប្រជែងក្នុងលទ្ធផល 4-1 និងឈ្នះពាន Spanish Super Cup។
វីរបុរសរបស់ Real Madrid ដំបូងគេដែលបញ្ចេញការភ្ញាក់ផ្អើលចំពោះភាពមិនគួរឱ្យជឿរបស់ Vini គឺ Marcelo។
Viniiiiii ខ្សែការពារឆ្វេងជើងចាស់បានបង្ហោះសារថា mermaaaao ។
ពេលនេះ Vinicius បានយកគ្រាប់បាល់ចំនួនសរុបរបស់គាត់សម្រាប់រដូវកាលនេះ ដល់ទៅ 9 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដងក្នុង 16 ប្រកួត។ មិនអាក្រក់ទាល់តែសោះសម្រាប់កីឡាករដែលជួបបញ្ហារបួសជាច្រើនក្នុងរដូវកាលនេះ។
កាលពីថ្ងៃអង្គារ Vinicius ត្រូវបាន FIFA ទទួលស្គាល់ថាជាកីឡាករ XI ដ៏ល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ 2023។
LA LIGA REAL MADRID VS ATHLETIC CLUB ...
PREMIER LEAGUE LEICESTER CITY VS LIVERPOOL ...
PREMIER LEAGUE IPSWICH TOWN VS ARSENAL ...
មតិផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់ការជ្រើសរើសកីឡាករពីកម្ពុជា គួរតែជាកីឡាករកម្ពុជា កីឡាករកម្ពុជាសុទ្ធសាធ ។...