|
|
Barcelona បានចាប់អារម្មណ៌មើលខ្សែបម្រើការពារដ៏រឹងមាំម្នាក់ ចាប់តាំងពីកីឡាករ Sergio Busquets បានចាកចេញកាលពីរដូវក្តៅមុន។
Xavi និង ប្រធានក្លឹប បានដាក់ចិត្តលើ Josua Kimmich ជាជម្រើសដំបូងដើម្បីបំពេញកន្លែង និងទីតាំងរបស់កីឡាករជើងចាស់ Busquetsប៉ុន្តែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបបានរារាំងពួកគេមិនឱ្យធ្វើការផ្លាស់ប្តូរបាននៅរដូវក្តៅនេះ។
ផ្ទុយទៅវិញ ពួកគេបានជ្រើសរើស Oriol Romeu ប៉ុន្តែគាត់មិនបានធ្វើអ្វីតាមការរំពឹងទុករបស់ក្លឹបនោះទេ។
រហូតមកដល់ពេលថ្មីៗនេះ Kimmich នៅតែស្ថិតក្នុងបញ្ជីចង់បានរបស់ Barca ប៉ុន្តែឥឡូវនេះយោងតាម Diario Sport ពួកគេបានដកខ្លួនចេញពីការប្រជែងយកកីឡាករ Bayern រូបនេះហើយ ។
តម្លៃ 75 លានអឺរ៉ូ មិនមែនជាឧបសគ្គតែមួយគត់នោះទេ ខណៈដែល PSG ត្រូវបានគេនិយាយថាកំពុងពិភាក្សារួចហើយសម្រាប់ការផ្លាស់ប្តូរសក្តានុពលរបស់កីឡាករវ័យ 28 ឆ្នាំ។
Facebook Page Aa2888
LA LIGA REAL MADRID VS ATHLETIC CLUB ...
PREMIER LEAGUE LEICESTER CITY VS LIVERPOOL ...
PREMIER LEAGUE IPSWICH TOWN VS ARSENAL ...
មតិផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់ការជ្រើសរើសកីឡាករពីកម្ពុជា គួរតែជាកីឡាករកម្ពុជា កីឡាករកម្ពុជាសុទ្ធសាធ ។...